ម៉ឺនុយ។
អំពីយើង
អំពីយើង
PRE-ORDER
ចូល
KH
EN
CH
KH
ប្រាក់កក់
លេខទូរសព្ទ:
ចំនួនទឹកប្រាក់បញ្ចូល:
2$
5$
10$
20$
50$
100$
វិធីសាស្រ្តទូទាត់:
កាតឥណទាន/ឥណពន្ធ
កាបូបអេឡិចត្រូនិចអន្តរជាតិ
កាបូបអេឡិចត្រូនិចក្នុងស្រុក
វិធីទូទាត់ប្រាក់ផ្សេងទៀត
គណនីអ៊ីម៉ាន់នី៖
ចំនួនទឹកប្រាក់ទូទាត់៖
បញ្ចូល Captcha:
ខ្ញុំយល់ព្រម
ល័ក្ខខ័ណ្ឌ
បន្ត
X
CH
EN
KH
អំពីយើង
អំពីយើង
PRE-ORDER
ចូល
ខ និងលក្ខខណ្ឌ (ការទូទាត់តាមអ៊ីនធឺណិត)
×
១.
ការទូទាត់តាមអ៊ីនធឺណែតដែលផ្តល់ដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត/មិត្តហ្វូន ទទួលយកវិធីសាស្ត្រដូចខាងក្រោម៖
- ប័ណ្ណឥណទានវីសា, ម៉ាស្ទ័រកាត និងជេស៊ីប៊ីកាត
- ប័ណ្ណឥណពន្ធវីសា ម៉ាស្ទ័រកាត និងជេស៊ីប៊ីកាត ដែលត្រូវបានធ្វើឱ្យដំណើរការសំរាប់ប្រើប្រាស់តាមអ៊ីនធឺណែត
- អាលីផេ
- វីឆាតផេ
- យូញៀនផេ
- អ៊ីម៉ាន់នី
- ទូរទាត់តាម ABA
២.
លោកអ្នកអាចជ្រើសរើសចំនួនទឹកប្រាក់សំរាប់បញ្ជូលពីក្នុងបញ្ជី រឺចំនួនទឹកប្រាក់ដែល លោកអ្នកចង់បញ្ចូល។ តម្លៃដែលលោកអ្នកនឹងទទួលបាន ត្រូវអនុលោមតាមលក្ខខណ្ឌដែលបានកំណត់ដោយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍/មិត្តហ្វូន។
៣.
លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ទាក់ទងទៅនឹងប្រព័ន្ធទូទាត់តាមអ៊ិនធឺណែត ដោយប័ណ្ណឥណទាន/ឥណពន្ធ និងធនាគារតាមអ៊ិនធឺណែត នោះក្រុមហ៊ុនផ្តល់សេវា ទូរគមនាគមន៍ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការភ្ជាប់ទៅនឹងប្រព័ន្ធ ឬតាមគេហ ទំព័ររបស់ធនាគារពាណិជ្ជកម្មណាមួយ អ្នកចេញកាត និង/ឬ អ្នកផ្តល់សេវាទូទាត់សង ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ សកម្មភាពណាមួយដែលទាមទារសម្រាប់ការទូទាត់ ប្រាក់ពីប័ណ្ណឥណទាន/ឥណពន្ធ គឺរវាងម្ចាស់ប័ណ្ណ និងធនាគារពាណិជ្ជកម្ម និង/ឬ អ្នក ចេញកាត ឬ អ្នកផ្តល់សេវាទូទាត់តាមអេឡិចត្រូនិក។
៤.
លោកអ្នកផ្ដល់ការយល់ព្រមដល់អ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងចូលយកបានព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដូច្នេះអ្នកផ្តល់សេវាទូរគមនាគមន៍អាចចងក្រង និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក តាមការចាំបាច់ដែលមានចែងក្នុងច្បាប់ សម្រាប់ជាប្រយោជន៍នៃប្រតិបត្តិការ,ការកែលំអ ឬ ការគ្រប់គ្រងអាជីវកម្មទូរគមនាគមន៍ និង/ឬ ការផ្តល់សេវាទូរគមនាគមន៍ និង/ឬ សេវាកម្មទូទាត់តាមអេឡិចត្រូនិក រួមទាំងការវិភាគ និងការព្រមព្រៀងនៃផែនការ និងសកម្មភាពទីផ្សារ ព្រមទាំងមានការផ្តល់សេវារួមគ្នាជាមួយនឹងបុគ្គលណាម្នាក់។ លោកអ្នកក៏យល់ព្រមផងដែរ ដល់អ្នកផ្តល់សេវាទូរគមនាគមន៍ ដើម្បីបង្ហាញ បញ្ជូន និងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅឱ្យភាគីទីបី (ទាំងក្នុងស្រុក ឬអន្តរជាតិ) ដែលមានស្តង់ដារការពារទិន្នន័យដូចគ្នាសម្រាប់តែគោលបំណងបែបនេះ។ ប៉ុន្តែគោលបំណងបែបនេះមិនរាប់បញ្ចូលការលក់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យភាគីទីបីសម្រាប់គោលបំណងពាណិជ្ជកម្មឡើយ។ “ព័ត៌មានផ្ទាល់ខ្លួន” មានន័យថាព័ត៌មាន (ត្រឹមត្រូវឬមិនត្រឹមត្រូវ) ដែលអាចកំណត់អត្តសញ្ញាណទាក់ទង ឬស្វែងរកទីតាំងរបស់លោកអ្នក។ ព័ត៌មានផ្ទាល់ខ្លួនអាចរួមមានឈ្មោះអាស័យដ្ឋានអ៊ីមែល អាស័យដ្ឋានវិក័យប័ត្រ លេខទូរស័ព្ទ និងព័ត៌មានប័ណ្ណឥណទាន/ឥណពន្ធ រួមទាំងឈ្មោះអ្នកកាន់ប័ណ្ណ, ធនាគារដែលចេញប័ណ្ណ, ប្រទេសដែលចេញប័ណ្ណ និងកាលបរិច្ឆេទផុតកំណត់។
៥.
អ្នកផ្តល់សេវាទូរគមនាគមន៍អាចរក្សាទុកនូវព័ត៌មាននៃប័ណ្ណឥណទាន/ឥណពន្ធរបស់ លោកអ្នក ដើម្បីសម្រួលដល់ការទូទាត់ប្រាក់តាមអ៊ីនធឺណែត នៅពេលអ្នកចូលប្រព័ន្ធ ទូទាត់តាមប្រព័ន្ធអ៊ីនធឺណែតនេះ ក្នុងករណីប្រសិនបើអ្នកចង់រក្សាទុក និងតម្កល់ ព័ត៌មានសម្រាប់ការទូទាត់បន្ទាប់។ សម្រាប់ហេតុផលសុវត្ថិភាពព័ត៌មាន ប័ណ្ណឥណ ទាន/ឥណពន្ធរបស់លោកអ្នកនឹងត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធរបស់អ្នកផ្តល់សេវាទូរគមនាគមន៍ ស្របតាមគោលការណ៍ណែនាំរបស់អ្នកផ្តល់សេវាទូរគមនាគមន៍ ច្បាប់ និងបទប្បញ្ញត្តិ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនចង់ធ្វើដូច្នេះទេ ព័ត៌មាន កាតឥណទាន/ឥណពន្ធរបស់អ្នកនឹងមិនត្រូវបានរក្សាទុកឡើយ ហើយអ្នកនឹងតម្រូវ អោយផ្តល់ព័ត៌មានប័ណ្ណឥណទាន/ឥណពន្ធដោយខ្លួនឯង។ បន្ទាប់ពីនោះ ព័ត៌មានដែលអ្នកបានបញ្ចូលក្នុងដំណើរការទូទាត់ត្រូវបានបញ្ជូនដោយ្ទាល់ទៅការទូទាត់សម្រាប់ការអនុម័តជាបន្ទាន់។
៦.
ក្នុងករណីមិនមានថវិកាគ្រប់គ្រាន់នៅក្នុងគណនីទូទាត់របស់អតិថិជន (ប័ណ្ណឥណទាន/ឥណពន្ធ និងធនាគារតាមអ៊ិនធឺណែត) ប្រតិបត្តិការនឹងត្រូវបានបដិសេធ ហើយការ ទូទាត់នឹងមិនទទួលជោគជ័យឡើយ។
៧.
លោកអ្នកបញ្ជាក់ និងធានាថា លោកអ្នកជាម្ចាស់ប័ណ្ណឥណទាន/ឥណពន្ធពិតប្រាកដ ឬ លោកអ្នកត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើប័ណ្ណឥណទាន/ឥណពន្ធនេះ។
៨.
សម្រាប់ដំណើរការនៃការទូទាត់ប្រាក់តាមអ៊ិនធឺណែត លោកអ្នកត្រូវទូទាត់ជាមួយអ្នក ផ្តល់សេវាទូរគមនាគមន៍ដោយផ្ទាល់។
៩.
យើងខ្ញុំ (អ្នកផ្តល់សេវាទូរគមនាគមន៍/មិត្តហ្វូន) ក្នុងនាមជាអ្នកផ្តល់សេវាកម្មសូមរក្សា សិទ្ធិក្នុងការលុបចោល រឺបញ្ឈប់រាល់ប្រតិបត្តិការសេវាកម្មទាំងអស់តាមរយៈប្រព័ន្ធ ទូទាត់តាមអ៊ិនធរណែត ប្រសិនបើព័ត៌មានរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវ ឬប្រសិនបើ អតិថិជនបញ្ចូលព័ត៌មានមិនពិត។
១០.
អតិថិជនយល់ព្រម មិនប្រើប្រាស់ប្រតិបត្តិការបង់ប្រាក់ជាមុន តាមរយៈប្រព័ន្ធទូទាត់ តាមអ៊ិនធឺណែតសម្រាប់គោលបំណងពាណិជ្ជកម្មផ្សេងទៀត ឬចាត់វិធានការណាមួយដែលផ្ទុយនឹងច្បាប់ឡើយ។ យើងខ្ញុំរក្សាសិទ្ធិក្នុងការផ្អាកសេវាកម្មភ្លាមៗ បន្ទាប់ពីការ ស៊ើបអង្កេតឃើញព្រឹត្តិការណ៍បែបនេះ។
១១.
ទឹកប្រាក់ដែលបានបញ្ចូល មិនអាចផ្ទេរទៅលេខទូរស័ព្ទមួយផ្សេងទៀត ឬប្តូរជាសាច់ ប្រាក់ ឬប្រូម៉ូសិនផ្សេងៗទៀតឡើយ។
១២.
យើងខ្ញុំ (អ្នកផ្តល់សេវាទូរគមនាគមន៍/មិត្តហ្វូន) សូមរក្សាសិទ្ធិក្នុងការបង្វិលសងប្រាក់ វិញនូវប្រតិបត្តិការណាមួយនៅពេលដែលបានប្រព្រឹត្តទៅដោយជោគជ័យ។ សូមពិនិ ត្យមើលលេខបង់ប្រាក់ជាមុន ដែលលោកអ្នកចង់បញ្ចូលដោយប្រុងប្រយ័ត្ន មុនពេល បញ្ជូនប្រតិបត្តិការ។
១៣.
អ្នកមិនអាចស្នើសុំការបង្វិលសងប្រាក់នៃការទូទាត់ប្រាក់ណាមួយបានទេ លើកលែង តែអ្នកផ្តល់សេវាទូរគមនាគមន៍បានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថាការបង្វិលសង ប្រាក់ គឺបណ្តាលមកពីអ្នកផ្តល់សេវាទូរគមនាគមន៍។